រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំណែនាំស្ដីពីការជ្រើសរើសសិស្សអាហារូបករណ៍ឆ្នាំ២០២០ តាម online

  • 107
  • ដោយ Admin

លោក សេង សុធី អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារគ្រប់គ្រងអាហារូបករណ៍សិស្សក្រីក្រប្រចាំខេត្តកោះកុង ប្រជុំពីចម្ងាយជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលមានសមាសភាពចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ ខេត្តក្រុង តាមZoom ។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ខាងមុខនេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុងមានផែនការជ្រើសរើស សិស្សក្រីក្រឲ្យទទួលអាហារូបករណ៍នៅបឋមសិក្សាចំនួន ២០០២នាក់ ក្នុងសិស្សម្នាក់ទទួលបាន២៤០.០០០រៀល ក្នុង១ឆ្នាំ ក្នុងសិស្ស១នាក់ និងមធ្យមសិក្សាបឋមភូមិ១៣៣២នាក់ មធ្យមសិក្សាទុតិយភូមិ៣៦០នាក់។

អត្ថបទទាក់ទង