រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំចេក និងចុះមើលទីតាំងធ្វើបង្ហាញដល់សមាជិកបណ្តុំអាជីវកម្មចេក

  • 93
  • ដោយ Admin

ថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំចេក និងចុះមើលទីតាំងធ្វើបង្ហាញដល់សមាជិកបណ្តុំអាជីវកម្មចេក ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមការសម្របសម្រួលដោយ អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងអនុប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងសហការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកថ្មបាំង។ កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចូលរួមវគ្គមានចំនួនសរុប ៣៧ នាក់ ស្រី ១៧ ។ ប្រធានបទដែលបានលើកយកបង្ហាញ និងពិភាគ្សារួមក្នុងក្រុមរួមមាន៖

១. បច្ចេកទេសដាំដុះ ៖  ក.ការជ្រើសរើសកូនចេកសម្រាប់ដាំ, ខ. ការរៀបចំដី , គ. ការរៀបចំដាំកូន

២. ការថែទាំ៖ ក. ការស្រោចស្រព, ខ. ការសម្អាតស្មៅ, គ. ការពូនគល់, ឃ. ការដាក់ជី

៣. ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ ៖ ក. ជំងឺ, ខ. សត្វល្អិតចង្រៃ, គ. ការប្រមូលផល និងការផែនការដាំដុំ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមយ៉ាងផុលផុសពីកសិករ ជាពិសេសការសួរនាំអំពីរបៀបនៃការរៀបចំដី របៀបនៃការប្រើប្រាស់ជីទៅតាមដំណាក់កាលនិមួយៗ របៀបនៃការការពារជំងឺលើដំណាំ និងសត្វល្អិតចង្រៃ និងបញ្ហាផលិតផលជាមួយនិងទីផ្សារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង