រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃស្ដីពីការងារសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ស្ថិតនៅក្នុងឃុំស្រែអំបិល និងឃុំបឹងព្រាវ

  • 88
  • ដោយ Admin

នៅថ្ងៃទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃស្ដីពីការងារសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ស្ថិតនៅក្នុងឃុំស្រែអំបិល និងឃុំបឹងព្រាវ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែនោះមាន៖

-ខ្សែទី១: បណ្ដោយ ២៧២ម ទទឹង ៧ម៉ែត្រ កម្រាស់ ០,២០មែត្រ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

-ខ្សែទី២: បណ្ដោយ ៩០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

អត្ថបទទាក់ទង