រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំសិក្សាលម្អិតអំពីទីតាំង ដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រខេត្តកោះកុង

  • 229
  • ដោយ Admin

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសិក្សាលម្អិតអំពីទីតាំងដែលក្រុមហ៊ុន Royal Group Co., Ltd បានស្នើសុំក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបូទុមសាគរ មេឃុំថ្មស មេឃុំតានូន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ជាលទ្ធផល អង្គប្រជុំបានឯកភាព និងគាំទ្រឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឧទ្យានជាតិបូទុមសាគរ ដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយឡែកក្រុមការងារស្នើសុំឱ្យបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះឱ្យនៅកម្រិតទាបបំផុត។ បន្ថែមពីលើនេះ ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរ ក្នុងគោលបំណងសិក្សាលម្អិតអំពីស្ថានភាពភូមិសាស្ត្រឱ្យបានជាក់លាក់៕

អត្ថបទទាក់ទង