រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ(២០២១-២០២៣)

  • 110
  • ដោយ Admin

រដ្ឋបាលក្រុងខេមរភូមិន្ទ សហការ ជាមួយមន្ទីរផែនការខេត្តកោះកុង បានរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងខេមរភូមិន្ទ ឆ្នាំ(២០២១ - ២០២៣) ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ឯកឧត្តម អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ។ សិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក/នាយករងរដ្ឋបាលក្រុង មេបញ្ជាការកងម្លាំងទាំងបីប្រភេទក្រុង ប្រធានការិយាល័យជំនាញចំណុះសាលាក្រុង ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងបី មេភូមិ តំណាងសមាគម/អង្គការមិនមែនរាជរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន និងមន្រ្តីរាជការសាលាក្រុង សរុបចំនួន ៧៩ នាក់ ស្រ្តី ២៧ នាក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
November 23, 2020

ទិវាអនាម័យបរិស្ថានជាតិ (National Environmental Sanitation Day)

អត្ថបទទាក់ទង