រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ(២០២១-២០២៣)

  • 82
  • ដោយ Admin
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលក្រុងខេមរភូមិន្ទ សហការជាមួយមន្ទីរផែនការខេត្តកោះកុង បានរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងខេមរភូមិន្ទ ឆ្នាំ(២០២១ - ២០២៣) ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ , ឯកឧត្តម អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង , លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។  សិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញជុំវិញខេត្ត, ក្រុមប្រឹក្សាក្រុង, អភិបាលរងក្រុង, នាយក/នាយករងរដ្ឋបាលក្រុង , មេបញ្ជាការកងម្លាំងទាំងបីប្រភេទក្រុង, ប្រធានការិយាល័យជំនាញចំណុះសាលាក្រុង , ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងបី , មេភូមិ ,តំណាងសមាគម /អង្គការមិនមែនរាជរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន និងមន្រ្តីរាជការសាលាក្រុង សរុបចំនួន ៧៩នាក់ ស្រ្តី ២៧នាក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#November 23, 2020

ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
November 23, 2020

ទិវាអនាម័យបរិស្ថានជាតិ (National Environmental Sanitation Day)

អត្ថបទទាក់ទង