រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលស្តីទី ស្រុកកោះកុង អញ្ជើញជួបសំណេះសំណាលជាមួយលោកពូ ជន ជៀន ដែលរងរបួសរលាកទឹកក្តៅលើជើងទាំងសងខាង

  • 139
  • ដោយ Admin

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលស្តីទី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវភេសជ្ជៈមួយចំនួនជូនលោក ជន ជៀន ឪពុកកញ្ញា ជៀន ពិសី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងសមាជិក ស.ស.យ.ក.ស្រុកកោះកុង ដែលបានរងរបួសជើងដោយសាររលាកទឹកក្តៅលើជើងទាំងសងខាង កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅផ្ទះរបស់គាត់ ក្នុងភូមិត្រពាំងរូង(អូតាព្រំ) ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុក

ទន្ទឹមជាមួយគ្នានោះផងដែរ លោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុក និងជាសមាជិកស.ស.យ.ក.ស្រុក ដែលបានសម្របសម្រួលការងារជាមួយក្រុមការងារ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយភាពព្រួយបារម្ភរបស់តារាចម្រៀង សាយ និងក្រុមការងារ ដែលបានស្នាក់អាស្រ័យនៅផ្ទះគាត់កាលពីបេសកកម្មរត់ឆ្លងកាត់ក្នុងមូលដ្ឋានស្រុកកោះកុង ហើយក្រុមការងារសូមជូនពរឲ្យលោកពូ ឱ្យឆាប់សះស្បើយពីរបួសឆាប់ៗ ដោយក្តីគោរពពីពួកគាត់។

ប្រភព ៖ ហ្វេសប៊ុក Oeng Bert

អត្ថបទទាក់ទង