រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារ របស់ក្រុមការងារចងក្រងសមិទ្ធផល៤០ឆ្នាំ

  • 96
  • ដោយ Admin

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារចងក្រងសមិទ្ធផល៤០ឆ្នាំ នៃអនុគណៈកម្មការសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធសមិទ្ធិផល ដែលមន្ទីរ អង្គភាពនីមួយៗ ក្នុងដំណាក់កាលមួយទៅដំណាក់មួយ ថាតើចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន យើងបានបន្សល់ទុកនូវសមិទ្ធផលអ្វីខ្លះ ដើម្បីតឹកតាងនៃការវិវឌ្ឍន៍ជឿនលឿន ក្រោមនយោបាយឈ្នះ ឈ្នះ ។ ជាមួយគ្នានេះលោកប្រធានអង្គប្រជុំ បានណែនាំ និងជម្រុញឱ្យបណ្តាសមាជិកក្រុមទាំងអស់យកចិត្តទុកដាក់ពន្លឿនស្រាវជ្រាវសមិទ្ធតាមមន្ទីរ អង្គភាពរៀងៗខ្លួន ដើម្បីក្រុមការងារមានមូលដ្ឋានចងក្រងជារបាយការណ៍ជូនអនុគណៈកម្មសាសង់ស្តូប ឈ្នះឈ្នះ៕

អត្ថបទទាក់ទង