រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មណ្ឌលសុខភាពត្រពាំងរូង បានសហការជាមួយអង្គការPFD បានចុះធ្វើការអប់រំផ្សព្វផ្សាយជំងឺគ្រុនចាញ់ នៅឃុំកោះកាពិ​

  • 95
  • ដោយ Admin

ស្រុកកោះកុង​៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកហាយ សារិទ្ធិ ប្រធានស្តីទីមណ្ឌលសុខភាពត្រពាំងរូង បានសហការជាមួយអង្គការPFD បានចុះធ្វើការអប់រំផ្សព្វផ្សាយជំងឺគ្រុនចាញ់ និងធ្វើតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ ទន្ទឹម​ជាមួយគ្នានោះក៏បានបញ្ជ្រៀបសារអប់រំជំងឺកូវីដ-១៩ ដល់បងប្អូន​ប្រជាពលរដ្ឋផងដែរ  និង​សូម​ចូលរួម​អនុវត្ត​តាមការណែនាំទាំងអស់គ្នា ដើម្បីចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការប្រយុទ្ធជា​មួយ​ជំងឺ​កូវីដ-១៩  នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព ៖ មណ្ឌលសុខភាព​ត្រពាំងរូង​

អត្ថបទទាក់ទង