រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ប្រជាពលរដ្ឋចំនួន៩៤គ្រួសារនៅភូមិ១ និងភូមិ២ ទទួលអំណោយពីសប្បុរសជន

  • 108
  • ដោយ Admin

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍៤កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកស្រី លាង ហ៊ីម ថៅកែហាងកាហ្វេហ្គូល លោក ម៉ា ទី កងរាជអវុធហត្ថខេត្ត និងព្រះចៅអធិការវត្តប៉ាក់ខ្លង បាននាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋក្នុងភូមិ១ និងភូមិ២ (ចំណុចកោះកាពិ) ឃុំកោះកាពិ ចំនួន ៩៤ គ្រួសារ ដែលអំណោយទាំងនោះ រួមមាន: ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ១០ គីឡូក្រាម មីចំនួន ០១ កេស ត្រីខកំប៉ុងចំនួន ៥ កំប៉ុង សារ៉ុង ០១ ក្រម៉ា ០១ កន្ទេល ០១ និងថវិកា ចំនួន ៥០,០០០ រៀល និងបានប្រគេនបច្ច័យជូនវត្តទុកសំរាប់កសាងចំនួន ១,៦១០,០០០ រៀលផងដែរ ។

ប្រភព: សន សេង

អត្ថបទទាក់ទង