រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្ដីពី ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានប្រចាំស្រុកកោះកុង

  • 103
  • ដោយ Admin

ស្រុកកោះកុង,ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្ដីពី ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានប្រចាំស្រុកកោះកុង ក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាសភាពចូលរួម សមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ ៣៨នាក់ ០៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។គោលបំណង និងទិសដៅរបស់សមាគម៖១.គោលបំណង-លើកកំពស់ឋានៈនិងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ -ការពារផលប្រយោជន៍និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក-កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជំរុញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ។២.ទិសដៅរបស់សមាគម-ពង្រឹងសា្ថប័ន សមាគមដែលជាយន្តការតំណាងអោយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អោយមាន សមត្ថភាពជំនាញនិងវិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សមាជិក -ពង្រឹងចីរភាពហិរញ្ញវត្ថុរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមរយៈយន្តការនិងនីតិវិធីដែល ធានាដល់ចិរភាពហិរញ្ញវត្ថុ ហើយមិនប៉ះពាល់ឯករាជ្យភាពរបស់សមាគម-អភិវឌ្ឍន៍សមត្ថភាពសមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក -ទំនាក់ទំនង និងសម្របសម្រួលរាល់បញ្ហា និងតម្រូវការរួមរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ -លើកកម្ពស់សមធម៌យេនឌ័រនៅក្នុងគោលនយោបាយជាតិ ដោយជំរុញអោយមានការចូលរួមរបស់មន្រ្តីនៅ ក្នុងក្រុមប្រឹក្សាផង និងនៅក្នុងសមាគម -ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានមូលដ្ឋាន និងគិតគូពីការកែសម្រួលអាកាសធាតុ ដោយមានការចូលរួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង ដែលជាសមាជិក។

អត្ថបទ៖ឃិន វិសាល

អត្ថបទទាក់ទង