រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ

  • 367
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលមានជំនួយបច្ចេកទេស និងថវិកា ពីអង្គការអាក់សិនអេតកម្ពុជា (ActionAid International Cambodia) ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

កិច្ចប្រជុំ បានពិភាក្សាទៅលើ ÷
១.លិខិតបទដ្ឋានគតិយុត្ត នៃការបង្កើតសហគមន៍
២.ការកំណត់ទីតាំងគម្រោង
៣.គម្រោងផែនការសកម្មភាព និងថវិកា របស់គម្រោង។

ជាទិសអនុវត្តបន្ត លោកអភិបាលរងខេត្ត បានណែនាំដូចខាងក្រោម ÷
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសិក្សាលក្ខខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ ស្តីពីការបង្កើតសហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះកន្លងមក រួចធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ក្នុងដំណាច់ខែវិច្ឆិកានេះ។
-រដ្ឋបាលស្រុកស្រែអំបិល ត្រូវដឹកការិយាល័យចំណុះ និងអាជ្ញាធរឃុំពាក់ព័ន្ធ ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋ និងសិក្សាផលប៉ះពាល់ពីគម្រោង រួចធ្វើរបាយការណ៍មករដ្ឋបាល ក្នុងដំណាច់ខែនេះ។
-ភាគីអង្គការ ត្រូវធ្វើពង្រាងផែនការគម្រោងរបស់សហគមន៍ (ផែនការសកម្មភាព និងថវិកា) ឲ្យបានច្បាស់លាស់ រួចផ្តល់មករដ្ឋបាលខេត្ត ដើម្បីដាក់បញ្ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំបន្ទាប់៕

អត្ថបទទាក់ទង