រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ…

  • 119
  • ដោយ Admin

សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់ ថ្ងៃអង្គារ ២ កើត ខែមគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

ក. សកម្មភាពថែទាំប្រចាំ

១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពភ្ជួរ កៀ កិនបង្ហាប់ និងចាក់បំពេញថ្មម៉ិចឡើងវិញ កន្លែងដែលខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ០៧+២០០ - គ.ម ០៧+៦០០ ។

២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ ចន្លោះគ.ម ២០+០០០ ។

៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ១៤២+៥០០ ។

ខ. សកម្មភាពថែទាំខួប

១. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី៦ ចន្លោះគ.ម ១៥៤+៧៦១ - គ.ម ១៥៥+០២៤ ។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ !

សូមអរគុណ ៕

អត្ថបទទាក់ទង