រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំដោយធម្មជាតិ ដល់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តកោះកុង

  • 81
  • ដោយ Admin

ថ្ងៃច័ន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំដោយធម្មជាតិ ដល់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅស្នាក់ការសហគមន៍ឃុំជីខលើ ស្រុកស្រែអំបិល មានអ្នកពាក់ព័ន្ធចូលរួម សរុបចំនួន ៣៩ នាក់ ស្ត្រី ១៤ នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង