រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទ​ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ

  • 86
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានទទួលការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បី​ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទ របស់ប្រជាពលរដ្ឋ។ វិវាទ​របស់ប្រជាពលរដ្ឋនេះ កើតមានឡើងដោយសារ ភាគីទាំងសងខាង​ជាអ្នកមានផ្ទះជាប់គ្នា ហើយភាគីម្ខាង​បាន​សាងសង់ ជួសជុលផ្ទះរបស់ខ្លួន​ ដែលធ្វើឱ្យ​ផ្ទះរបស់ភាគីម្ខាងទៀត​ប្រេះ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផល បន្ទាប់ពី​មានការសម្របសម្រួលដោះស្រាយ​ ដែលដឹកនាំដោយលោក សុខ សុទ្ធី ភាគីទាំងសងខាង សុខចិត្ត​សងសំណង និងទទួលយក​សំណង​ជាប្រាក់ចំនួន ២,០០០$ ដើម្បី​បញ្ចប់វិវាទ ហើយភាគីដើមបណ្តឹង​ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ សុខចិត្តដកពាក្យបណ្តឹង​ទាំងនោះមកវិញផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំង​២គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ សូមឱ្យមានការយោគយល់​ចំពោះគ្នាទៅវិញទៅមក និង​ចូលរួម​គោរព​ច្បាប់ទាំងអស់គ្នា៕

អត្ថបទទាក់ទង