រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល ៤០ឆ្នាំ

  • 87
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានក្រុមការងារខ្លឹមសារ នៃគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល ៤០ឆ្នាំ។

លោកអភិបាលរងខេត្ត បានលើកឡើងថាសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវប្រវត្តិតស៊ូ និងក្រុមការងារចងក្រងសមិទ្ធផល ៤០ឆ្នាំនេះ ត្រូវមានភារកិច្ច សំខាន់ៗរួមមាន : ជាសេនាធិការ ជូនគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍យោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង សិក្សាស្រាវជ្រាវ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានានា នៅកោះកុង សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងតឹកតាងយោធានានា នៅកោះកុង ស្រាវជ្រាវ ឯកសារ ភស្តុតាង និងខ្លឹមសារប្រវត្តិសាស្រ្តសម្រាប់កម្មវិធីអប់រំ និងព័ត៌មានផ្សេងៗ សហការ សិក្សាស្រាវជ្រាវសមិទ្ធផលនានា នៅកោះកុង រៀបចំដំណើរការ សិក្ខាសាលានានា ដើម្បីប្រមូលធាតុចូលសំខាន់ៗ ជាប្រវត្តិសាស្ត្រ ទាក់ទងដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ សហការ ប្រឹក្សាពិគ្រោះយោបល់ ជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីបង្កើតនូវគម្រោង និងទម្រង់ចម្លាក់នានា សម្រាប់ការសាងសង់ស្តូបឈ្នះ ឈ្នះ មានសិទ្ធិបង្កើតក្រុមជំនួយការតាមការចាំបាច់ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗដែលប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ប្រគល់ជូន៕

អត្ថបទទាក់ទង