រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

នៅសាលាស្រុកស្រែអំបិល រៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានប្រចាំស្រុកស្រែអំបិល

  • 96
  • ដោយ Admin

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលាស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានប្រចាំស្រុកស្រែអំបិល ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក។ កិច្ចប្រជុំនេះដែរ មានអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងលោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក។

អត្ថបទទាក់ទង