រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០

  • 161
  • ដោយ Admin

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០ ជាមួយលោក លោកស្រី នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងមន្រ្តីរដ្ឋបាលខេត្ត។

វេទិកាក្រុមប្រឹក្សាខេត្តនឹងរៀបចំនៅតាមក្រុង ស្រុកទាំង៧ នៃខេត្តកោះកុងចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលការងារ របស់រដ្ឋបាលខេត្តរយៈពេល៩ខែ ឆ្នាំ២០២០ និងពិគ្រោះយោបល់ស្វែងរកបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនេះគឺព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាឧបករណ៍សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង