រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុងល្បាតតាមទូកមួយគ្រឿង ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចព្រែកស្វាចងក

  • 94
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ សនៃមន្ទីរបរិស្ថានខេត្តកោះកុង្ ដែលប្រចាំការនៅដែនជម្រកសត្វព្រៃពាមក្រសោបលបាតតាមទូកមួយគ្រឿងដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដល់ចំណុចព្រែកស្វាចងក បានប្រទះដីកាប់រានមួយកន្លែងក្នុងតំបន់ការពារប្រហែល ២ហិកតាដែលអញ្ញត្តជនបំពានក្នុងគោលបំណងចាប់យកដីព្រៃធ្វើជាកម្មសិទ្ធខុសច្បាប់។ កម្លាំងយើងបានធ្វើការដកបំផ្លាញបង្គោលព្រំដីចោលចំនួន ០៨ដើម និងយកចំណុចនិយាមកាដើម្បីបន្តស៊ើបរកជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។ កម្លាំងយើងបានល្បាតបន្តទៀងដល់ចំណុចភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក៍បានប្រទះនឹងអន្ទាក់សត្វស្វាមួយកន្លែង កម្លាំងយើងបានបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕

អត្ថបទទាក់ទង