រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ឆាយយោង នៅតំបន់ស្ទឹងអារ៉ែង

  • 208
  • ដោយ Admin

ទឹកជ្រោះឆាយយោងជាទឹកជ្រោះធម្មជាតិដ៏ធំស្រស់ប្រណិតមួយដែលស្ថិតនៅក្នុងព្រៃនៃទឹកដីអារ៉ែងដែលមានចំងាយផ្លូវប្រមាណជិត២០គីឡូម៉ែតពីសហគមន៍អារ៉ែង។
​នេះជាបទពិសោធន៍លើកទីមួយសំរាប់ពួកយើងដែលធ្វើរដំណើរដោយថ្មើជើងដែលមានចំងាយផ្លូវដ៏វែងឆ្ងាយមានទាំងជិះទូក​​​​ឆ្លងស្ទឹង​លុយទឹកលុយភក់ លូនក្រាបក្រោមព្រៃឬស្សីនឹងដើមឈើរលំ​​​ថែមទាំងមុសជាច្រើនខាំពួកយើងជាពិសេសមានទាំងសត្វទាកជាច្រើនតាមទាមជើង។​​​​តែអ្វីដែលសំខាន់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងអស់នេះពួកយើងខំជំនះគ្រប់ឧបសគ្គប្រឹងដើរទៅមុខឥតឈប់ជាលទ្ធផលយើងមកដល់គោលដៅដែលមានរយះពេល៨ម៉ោងក្នុងចំងាយ១៥គីឡូម៉ែតកានឿយហត់ទាំងអស់បានរលាយសាយមួយរំពេចពេលដែលពួកយើងឈានជើងមកដល់មាត់ជ្រោះមួយដែលមានទឹកធ្លាក់ដ៏ធំដែលមានកំពស់ប្រមាណជាង៣០ម៉ែតសំលេងទឹកជ្រោះលឺសូរងំៗលាយឡំជាមួយខ្យល់ត្រជាក់បក់មកត្រសៀកៗហាក់បីដូចជាឋានសួគ៏ក្រោមមេឃដែលមានទេសភាពស្រស់ត្រកាលគយគន់មិនជិនណាយ។
នេះជាបទពិសោធន៍ដ៏មាននយ័នឹងមិនអាចបំភ្លេចបានពួកយើងនឹងបន្តដំណើរស្វែងរកតំបន់ធម្មជាតីដែលមានទេសភាពស្អាត់ៗមកផ្សព្វផ្សាយចែកជូនអ្នកដែលមិនបានទៅដល់អោយបានស្គាល់៕
ប្រភព FB Chamnab Hout os Santhy II

អត្ថបទទាក់ទង