រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ (STEER) ចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត

  • 71
  • ដោយ Admin

ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ  និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ (STEER) បានចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានកសិករចូលរួម ២៧ នាក់ ស្រី ១២ នាក់ និងបានចុះជួយពិនិត្យមើលគុណភាពដី និងជួយណែនាំនូវបច្ចេកទេសមួយចំនួនដល់កសិករបង្កើតថ្មី ដែលពួកគាត់ជ្រើសរើសដាំដុះតាមបែបបច្ចេក ទេសថ្មីរបស់គម្រោងស្ទៀរ (STEER)។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង