រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំ ស្តីពីការសុំអនុញ្ញាតផ្តល់ទីតាំងដីស្នើសុំបង្កើតស្ថានីយ៍ស្រាវជ្រាវ វារីវប្បកម្មសមុទ្រ ស្ថិតនៅ ភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • 191
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសុំអនុញ្ញាតផ្តល់ទីតាំងដីស្នើសុំបង្កើតស្ថានីយ៍ស្រាវជ្រាវ វារីវប្បកម្មសមុទ្រ ស្ថិតនៅ ភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកអភិបាលរង បានលើកឡើងថា ដីនេះស្ថិត នៅក្នុងឧទ្យានជាតិបូទុមសាគរមែន ប៉ុន្តែបានកាត់ទៅអោយសហគមន៍នេសាទ ហើយផែនទីនេះយកទៅកែសម្រួល ទៀតដើម្បីឱ្យមានឃុំ ស្រុក មន្ទីរបរិស្ថានឬមន្ទីរកសិកម្ម ចូលរួមទៀតទើបឆ្លងខេត្ត ជៀសវៀងថ្ងៃក្រោយកុំអោយមានបញ្ហាកើតឡើង បើសិនជាដីដែលស្នើសុំនេះប៉ះទៅលើបរិស្ថាន ឬកសិកម្មក្តី គឺមិនជាបញ្ហានោះទេព្រោះផ្ទេរពី រដ្ឋទៅ រដ្ឋមិនមែនផ្ទេរពីរដ្ឋទៅឯកជនទេ ហើយរកសេចក្តីសម្រេចបង្កើតសហគមន៍នេសាទ ដើម្បីរកចំណុចនិយាមកាមក ពិនិត្យផ្ទៀងផ្ទាត់។ ប៉ុន្តែដីនេះជាប់ជាមួយនឹងព្រះរាជក្រឹត្យ ស្តីពីតំបន់ឧទ្យានជាតិបូទុមសាគរ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ក្រសួងបរិស្ថាន មន្ទីរកសិកម្មធ្វើលិខិតមួយជម្រាបទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំសាងសង់ស្ថានីយ៍ស្រាវជ្រាវវារីវប្បកម្មសមុទ្រ ហើយរដ្ឋបាលខេត្តមិនយល់ទាស់ទេ ប៉ុន្តែវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថាន ដូចនេះសូមមន្ទីរកសិកម្មស្នើសុំទៅក្រសួងបរិស្ថានសិន៕

អត្ថបទទាក់ទង