រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានបើកកិច្ចប្រជុំស្តីពីការរំឭកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩នៅក្នុងមន្ទីរ។

  • 85
  • ដោយ Admin

នាសៀលថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានបើកកិច្ចប្រជុំស្តីពីការរំឭកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩នៅក្នុងមន្ទីរ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដោយលោកប្រធានបានធ្វើការជំរុញដល់មន្រ្តី ទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ១៩-ដែលក្រសួងសុខាភិបាលបានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្នឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងមន្ទីរ។ ទន្ទឹមគ្នានេះដែរលោកក៏បានរំឭកបន្ថែមទៅដល់រដ្ឋបាលមន្ទីរត្រូវរៀបចំឲ្យមានទឹកអាល់កុលឬជែលលាងដៃឬសាប៊ូលាងដៃ នៅមាត់ទ្វារចូលមន្ទីរសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមកទំនាក់ទំនងការងារលាងសម្អាតដៃមុនចូលក្នុងមន្ទីរ។រៀបចំឲ្យមានការវាស់កម្តៅ ទាំងអស់គ្នាមុនពេលអនុញ្ញាតឲ្យចូលក្នុងមន្ទីរ។

បន្ថែមលើសពីនេះលោកប្រធានមន្ទីរក៏បានរំឭកដល់មន្ត្រីរាជការទាំងអស់បន្តពាក់ម៉ាស់ជាប្រចាំរាល់ពេលមកបំពេញការងារ ក៏ដូចជាទៅទីកន្លែងសាធារណៈផ្សេងៗដើម្បីជៀសផុតពីជំងឺឆ្លងពាសពេញពិភពលោកដ៏កាចសាហាវនេះផងដែរ៕

អត្ថបទទាក់ទង