រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចសហការជាមួយសាខា ក.ប.ប ខេត្ត ក្នុងការត្រួតពិនិត្យគុណភាពទំនិញផ្សេងៗ

  • 64
  • ដោយ Admin

ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរ និងអនុប្រធានការិយាល័យ ០១រូប បានចូលរួមសហការជាមួយ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត (កបប) បានចុះត្រួតពិនិត្យម៉្សៅទឹកដោះគោម៉ាក Nutrilatt ជាថ្មីម្ដងទៀត តាមសេចក្តីណែនាំលេខ២៧៣៣ ព.ណ .អ .កបប ចុះថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ចេញនូវវិធានការចំពោះម៉្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខ B/N 487, 488, 536, 537, 538 និង 539 នៅតាមហាងលក់ទំនិញនានា ក្នុងក្រុងខេមរភូមិន្ទ ។
ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ក្រុមហ៊ុនចែកចាយម៉្សៅទឹកដោះគោ Nutrilatt បានប្រមូលយកម៉្សៅទឹកដោះគោត្រលប់ទៅវិញរួចហើយ។

អត្ថបទទាក់ទង