រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

នាយកដ្ឋានបុគ្គលិក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • 120
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
នាយកដ្ឋានបុគ្គលិក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដើម្បីឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធការងារអង្គភាព និងការ គ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បន្តពង្រឹងប្រសិទ្ធភាព នៃដំណើរការអនុវត្តការ គ្រប់គ្រងធនធានមនុស្ស និងប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង នូវសមត្ថភាពការងារ ដែលមានស្រាប់ និងអភិវឌ្ឍសមត្ថភាពការងារថ្មី ក្រោមអធិបតីភាពលោក រតន៍ សាម៉ន ប្រធាននយាកដ្ឋានបុគ្គលិក និងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង៕

អត្ថបទទាក់ទង