រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំ របស់ចៅសង្កាត់ស្មាច់មានជ័យ ស្នើសុំ​បដិសេធបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី​នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • 285
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំ របស់ចៅសង្កាត់ស្មាច់មានជ័យ ស្នើសុំ​បដិសេធបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី​នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកសុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការ​អនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា​ពាក់ព័ន្ធនឹងសំណើរបស់ចៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ស្នើសុំបដិសេធបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ A10913 និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កក១៧២៩ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជាចំការឈើអាកាស្យារបស់ខណ្ឌរដ្ឋបាលព្រៃឈើ​ និងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សមាសភាពដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះរួមមាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង អភិបាលក្រុង នាយកទីចាត់ការអន្តរវិស័យ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ ការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ ចៅសង្កាត់ស្មាច់មានជ័យ និងអ្នកពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចពិភាក្សា ការបង្ហាញសាវតាដី ឯកសារពាក់ព័ន្ធ រួចមក អង្គប្រជុំ​ទទួលបានបានឯកភាព​ស្នើសុំគោលការណ៍ ពីលោកជំទាវអភិបាលខេត្ត បង្កើតគណៈកម្មការ​មួយ​ដើម្បីសិក្សា និងចុះពិនិត្យជាក់ស្តែងក្នុងការដោះស្រាយករណីខាងលើនេះ។

ក្នុងឱកាសនេះដែរ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំ ដល់ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ មុននឹង​ចេញលិខិត​បញ្ជាក់ដីធ្លី​ជូនប្រជាពលរដ្ឋ​ ចាំបាច់ត្រូវមាន​ការចូលរួម​ពីមន្ត្រីភូមិបាល​ដែលជាមន្ត្រីជំនាញ​ឱ្យបានច្បាស់លាស់ជាមុនសិន៕

អត្ថបទទាក់ទង