ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលម៉ោង ៨:០០ នាទីព្រឹក លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក និង លោក នួន ពន្លឺ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដី និងផែនទីតំបន់រសើបក្នុងឃុំស្រែអំបិល នៅសាលប្រជុំសាលស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង លោកប្រធានការិយាល័យ និងក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាបសង្គម លោកមេឃុំស្រែអំបិល លោក លោកស្រី មេភូមិ និងចាស់ព្រឹទ្ធាចារ្យទាំង ៧ ភូមិនៃឃុំស្រែអំបិល។ក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រីអភិបាលរងស្រុក បានសំណូមពរ និងផ្ដាំផ្ញើរដល់លោក លោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ សូមចូលរួមបង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយផ្សព្វផ្សាយអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមបង្ការ ការពារទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ-១៩ នេះ និងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុក និង លោក នួន ពន្លឺ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដី និងផែនទីតំបន់រសើបក្នុងឃុំស្រែអំបិល
- 93
- ដោយ Admin
អត្ថបទទាក់ទង
-
តារាងតម្លៃទីផ្សារ ថ្ងៃទី 31 មិនា 2021
- 93
- ដោយ vansolid
-
លោក រាជ និមល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានចុះទទួលសៀវភៅសិក្សាគោលពីនាយកដ្ឋានបោះពុម្ព
- 93
- ដោយ Admin
-
លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម ដើម្បីធ្វើបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ
- 93
- ដោយ Admin
-
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ពីវិធានការ ការពារ និងព្យាបាលជំងឺ គោ ក្របី
- 93
- ដោយ Admin
-
វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៊ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្ត ជូនអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា
- 93
- ដោយ Admin
-
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មបាំង សូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. ស្រុកថ្មបាំង
- 93
- ដោយ Admin
-
វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក (អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា
- 93
- ដោយ Admin
-
សកម្មភាពប្រចាំថ្ងៃរបស់ក្រុមការងារចត្តាឡីស័កបានត្រួតពិនិត្យកំដៅជូនអ្នកបើកបររថយន្តដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម។
- 93
- ដោយ Admin
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ
- 93
- ដោយ Admin
-
សេចក្តីជូនដំណឹង របស់តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង
- 93
- ដោយ Admin