រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាលើករណីទំនាស់ដី០១កន្លែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រវាងឈ្មោះ នង ចិន្តា ជាមួយឈ្មោះ សម ប្រាថ្នា

  • 244
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីទំនាស់ដី០១កន្លែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រវាងឈ្មោះ នង ចិន្តា ជាមួយឈ្មោះ សម ប្រាថ្នា។

ក្រោយពីបានសម្របសម្រួល ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ទំនាស់ដែលមានលទ្ធផល : ភាគីឈ្មោះ សម ប្រាថ្នា សុខចិត្តប្រគល់ប្រាក់ចំនួន ៧,០០០ ដុល្លារ ជូនភាគីឈ្មោះ នង ចិន្តា ដើម្បីបញ្ចប់ទំនាស់ និងស្នើឲ្យភាគី ឈ្មោះ នង ចិន្តា ដកពាក្យបណ្តឹងបញ្ឈប់ការតវ៉ាបន្តទៀត។ ភាគីឈ្មោះ នង ចិន្តា សុខចិត្តទទួលយកទឹកប្រាក់ចំនួន ៧,០០០ ដុល្លារ ដើម្បីបញ្ចប់ទំនាស់ និងលែងប្តឹងទៀតហើយ។ សូមបញ្ជាក់ថា ក្រុមការងារបានធ្វើកិច្ចសន្សាប្រគល់ និងទទួលប្រាក់ រវាងភាគីទាំងពីរ និងបានធ្វើជាសាក្សីផងដែរ៕

អត្ថបទទាក់ទង