រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត

  • 77
  • ដោយ Admin

ថ្ងៃពុធ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ 

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះបើកវគ្គបង្កើតក្រុមកសិករអ្នកផលិត នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ  ខេត្តកោះកុង ដែលមានកសិករចូលរួមសរុប ១៥ នាក់ ស្រី ០៧ នាក់ និងបានចុះជួយពិនិត្យមើលគុណភាពដី និង   ជួយណែនាំនូវបច្ចេកទេសមួយចំនួនដល់កសិករបង្កើតថ្មី ដែលពួកគាត់ជ្រើសរើសដាំដុះតាមបែបបច្ចេកទេសថ្មីរបស់គម្រោងស្ទៀរ (STEER)។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង