រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រីប្រធានក្រុមទទួលបន្ទុកថែទាំអ្នកផ្ទុកមេរោគអេដស៍របស់មណ្ឌលជីវិតថ្មីអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយ មនុស្សធម៌ផ្តល់ជូនដល់ គ្រួសារ រស់នៅជាមួយ មេរោគអេដស៍

  • 51
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង៖នៅថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវច្ឆិកា ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រីប្រធានក្រុមទទួលបន្ទុកថែទាំអ្នកផ្ទុកមេរោគអេដស៍របស់មណ្ឌលជីវិតថ្មីអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយ មនុស្សធម៌ផ្តល់ជូនដល់ គ្រួសារ រស់នៅជាមួយ មេរោគអេដស៍ជួបការលំបាកចំនួន ១នាក់ ឈ្មោះ ឆ.ឆ អាយុ៤៤ឆ្នាំ មានកូន០៣នាក់ ស្រី០២នាក់ក្នុងបន្ទុក បច្ចុប្បន្នកំពុងរស់នៅក្នុងបរិវេណវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមកាងារបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកនាយក ក៏បានអំពាវនាវដល់បងប្រុស និងគ្រួសារ ត្រូវថែទាំសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជា ហូបថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់ ជាពិសេសកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖
អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស សាប៊ូ៤ដុំ អាវយឺត២ ថ្នាំបាញ់មូស ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង