រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សេចក្តីជូនដំណឹង ស្តីពី ឆៀកចល័តនឹងមកដល់ខេត្តកោះកុងនៅថ្ងៃទី១៦-២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ..

  • 310
  • ដោយ Admin

ក្រុមហ៊ុនទទួលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀក) ចល័តតាមបណ្តាខេត្ត នឹងមកដល់ខេត្តកោះកុង ក្នុងអំឡុងពីថ្ងៃទី១៦-២០ ខែវិច្ឆិកា ឆ្នាំ២០២០ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានរថយន្តដល់កាលកំណត់ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សូមត្រៀមដើម្បីអញ្ជើញមកសហការឲ្យបានទាន់ពេលតាមការគួរ ស្ថិតនៅបណ្តោយផ្លូវក្រុងលេខ៩០០ (កំផង់ផែ ដងទង់) ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទល់មុខរតនាគារខេត្ត (សូមចូលរួមអនាម័យ និងការពារប្រឆាំងនឹង COVID-19 ទាំងអស់គ្នា)

បញ្ជាក់ : ឯកសារត្រូវភ្ជាប់មកជាមួយមាន : ឆៀកហួសសុពលភាព | ប័ណ្ណសំគាល់យាន្ត (កាតគ្រី) | អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ សូមជូនជ្រាបជាព័ត៌មាន..៕

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ !

អត្ថបទទាក់ទង