រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សាអំពីដំណើរការ នៃការចុះបំពេញបេសកកម្មការងារ នៅមន្ទីរ អង្គភាពមួយចំនួន ក្នុងខេត្តកោះកុង

  • 77
  • ដោយ Admin

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងរបស់លោកជំទាវអភិបាលខេត្ត បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សាអំពីដំណើរការ នៃការចុះបំពេញបេសកកម្មការងារ នៅមន្ទីរ អង្គភាពមួយចំនួន ក្នុងខេត្តកោះកុង។

ដោយផ្តោតសំខាន់លើ÷
១.ការផ្សព្វផ្សាយ អំពីច្បាប់ បទដ្ឋានគតិយុត្តជាតិ អន្តរជាតិនានា របស់គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ
២.ផែនការ នៃការចុះពិនិត្យកន្លែងឃុំឃាំងបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរឃុំឃាំង នៃពន្ធនាគារខេត្ត
៣.ផ្សេងៗ

គោលបំណងជាសារវន្ត នៃដំណើរបេសកកម្មនេះ គឺសំដៅធានាការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។

ជាលទ្ធផល កិច្ចប្រជុំ បានឯកភាព លើផែនការសកម្មភាព ដូចខាងក្រោម÷
+ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះពិនិត្យស្ថានភាពកន្លែងឃុំឃាំងបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងជួបសម្ភាស ជាមួយជនត្រូវជាប់ឃុំបណ្តោះអាសន្ន (ប្រសិនបើមាន)
+ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះពិនិត្យមន្ទីរឃុំឃាំង នៅពន្ធនាគារខេត្ត និងជួបសម្ភាស ជាមួយជនជាប់ទោស ពិរុទ្ធជន និងទណ្ឌិត៕

អត្ថបទទាក់ទង