រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព

  • 127
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព។

លោកអភិបាលរងខេត្ត សូមអរគុណលោក លោកស្រី ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ជាពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអង្គការដៃគូ ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ១-បង្ហាញលទ្ធផលការអនុវត្តគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព កត្តាប្រឈម ការអនុវត្ត និងអនុសាសន៍សម្រាប់ការអនុវត្តបន្ត ២-ពិភាក្សាពីផែនការសម្រាប់អនុវត្តបន្ត ដោយរួមបញ្ចូលការបញ្ជ្រាបជំងឺ កូវីដ-១៩ ការពង្រឹងគុណភាព នៃកិច្ចប្រជុំ និងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ដើម្បីគាំទ្រគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ និង៣-ពង្រឹងទំនាក់ទំនង ការចូលរួម និងការបង្កើតទំនាក់ទំនង រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ត្រីផ្នែកលើកកំពស់សុខភាពថ្នាក់ខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាពឃុំ-សង្កាត់ និងអង្គការ CRS ដែលត្រូវគាំទ្រ នឹងធ្វើការជាមួយគ្នា ដើម្បីអនុវត្តគម្រោង និងរៀបចំផែនការសម្រាប់ការអនុវត្តគម្រោងបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង