រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពចុះសិក្សាផ្លូវគ្រួសក្រហម ជាលក្ខណៈបន្ទាន់ ដែលខូចខាតដោយសារទឹកជនន់ និងចុះតាមដានត្រួតពិនិត្យការជួសជុលផ្លូវគ្រួសក្រហមជាលក្ខណៈថែទាំខួប

  • 234
  • ដោយ Admin

លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ ក្រោមការចាត់តាំងរបស់លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានចុះសិក្សាផ្លូវលក្ខណៈបន្ទាន់១ខ្សែ ដែលមានប្រវែង ២,៥៧០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ ស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានការខូចខាតធ្ងន់ធ្ងរ ដើម្បីធ្វើការជួសជុលជាបន្ទាន់ ជូនប្រជាពលរដ្ឋក្នុងភូមិ ងាយស្រួលក្នុងការធ្វើដំណើរ និងចុះតាមដានត្រួតពិនិត្យ ការជួសជុលផ្លូវគ្រួសក្រហម លក្ខណៈថែទាំខួប០១ ខ្សែរប្រវែង ១៤,៥០០ម៉ែត្រ ទទឹងខ្នងផ្លូវ ៥ម៉ែត្រ ដែលធ្វើការជួសជុលបាន៣០% ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែកអំបិល ខេត្តកោះកុង។

អត្ថបទទាក់ទង