រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីប្រកាសសមាសភាព សាខាសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ក្រុងខេមរភូមិន្ទ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

  • 78
  • ដោយ Admin

នាល្ងាចថ្ងៃអង្គារ ១០ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០:រដ្ឋបាក្រុងខេមរភូមិន្ទបានរៀបចំពិធីប្រកាសសមាសភាព សាខាសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ក្រុងខេមរភូមិន្ទ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង ក្រោមអធិបតីភាព ៖

  • លោក ចា ឡាន់ ប្រធានសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកោះកុង
  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ
  • លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ ពិធីនោះដែរ មានការអញ្ជើញចូលរួម ពីលោក លោកស្រី អនុប្រធានសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តកោះកុង , សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ , អភិបាលរងក្រុង, នាយក/នាយករងរដ្ឋបាល, មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ, ចៅសង្កាត់ /ចៅសង្កាត់រង, ប្រធាន/អនុប្រធានការិយាល័យជំនាញក្រុង, ក្រុមប្រឹក្សាសង្កាត់ទាំងបី ព្រមទាំងមន្រ្តីសាលាក្រុង ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

   

អត្ថបទទាក់ទង