ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក លោកស្រីអភិបាលរងស្រុកកោះកុង នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីមេឃុំទាំង៤ឃុំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកយាយ ហ្វុង សែងច័ន្ទ ម្តាយបង្កើតឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅវត្តអម្ពរទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពរូបថត : អ៊ឹង បឺត











