រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០

  • 123
  • ដោយ Admin

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក នៅរដ្ឋបាលស្រុកកោះកុង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំទាំងបួន លោក លោកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ប្រជាការពារឃុំត្រពាំងរូង និងប្រជាពលរដ្ឋឃុំត្រពាំងរូង សរុបចំនួន ១០៩ជាងនាក់ នៅទីធ្លាសាលាស្រុកកោះកុង។

ប្រភពរូបថត : អ៊ឹង បឺត

អត្ថបទទាក់ទង