រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

អាជ្ញាធរមូលដ្ឋានចុះពិនិត្យប្រជាពលរដ្ឋមកពីប្រទេសថៃចំនួន​ ០១​ នាក់​ នៅភូមិកោះស្តេច

  • 67
  • ដោយ Admin

ថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារស្រុក មណ្ឌលសុខភាព លោកមេឃុំ កងកម្លាំង បានចុះពិនិត្យសុខភាពពលករដែលទើបមកពីប្រទេសថៃ ខេត្តត្រាត ចំនួន០១នាក់ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ឈ្មោះ វិ ណាថា ភេទ ប្រុស អាយុ៥០ឆ្នាំ ក្រោយមកខាងមណ្ឌលសុខភាពបានត្រួតពិនិត្យ និងវាស់កម្ដៅ ឃើញថាសុខភាព និងកម្ដៅធម្មតា បន្ទាប់មកក្រុមការងារក៏បានណែនាំគាត់អោយរក្សាសុខភាព និងធ្វើចត្តាឡេស័កដោយខ្លួនឯង រយះពេល១៤ថ្ងៃ ពាក់ម៉ាស ហើយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានអាការៈមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរ ឬក៏មណ្ឌលសុខភាពជាបន្ទាន់។

អត្ថបទទាក់ទង