រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមកីឡាបាល់ទាត់U15ខេត្តកោះកុងចូលរួមកែលម្អបរិស្ថាននៅសាលាបឋមសិក្សាទីរួមខេត្ត ក្រុងខេមរភូមិន្ទ

  • 69
  • ដោយ Admin

ឆ្លៀតពេលទំនេរពីកាហ្វឹកហាត់លោក កៅ សាវ៉ា អនុប្រធានការិយាល័យយុវជននិងកីឡា និងជាគ្រូបង្វឹកបាល់ទាត់យុវជនU15 បានដឹកនាំក្រុមកីឡាករចូលរួមកែលម្អបរិស្ថានសាលារៀន នៅក្នុងបរិវេណសាលាបឋមសិក្សាទីរួមខេត្ត ក្រុងខេមរៈភូមិន្ទ។ សូមបញ្ជាក់ថាកន្លងមកសាលាបឋមសឹក្សាទីរួមខេត្ត បានទទួលថវិកាចូលរួមអភិវឌ្ឍពីសំណាក់អាណាព្យាបាល និងសប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន តែដោយសារការភិវឌ្ឍមានទំហំធំ គណៈគ្រប់គ្រងសាលា សម្រេចចិត្តចំណាយថវិកាតែលើសម្ភារៈរីឯកម្លាំងពលកម្ម ប្រើប្រាស់កម្លាំងលោកគ្រូ អ្នកគ្រូ និងសិស្ស។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនមនុស្សធម៌ជាច្រើន ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តកោះកុង ជាពិសេសដើម្បីកាត់បន្ថយពេលវេលាទំនេរអត់ប្រយោជន៍នាំឲ្យយុវជនមួយចំនួនទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។

អត្ថបទទាក់ទង