រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំគម្រោងគៀងគរចលនា ផ្ទះ១ អំពូលសូឡា១ដើម ពីមុខផ្ទះប្រជាពលរដ្ឋ ក្រោមការដឹកនាំពី លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ

  • 95
  • ដោយ Admin

06/11/2020 (3:00 pm)

______________________

            រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំគម្រោងគៀងគរចលនា ផ្ទះ១ អំពូលសូឡា១ដើម ពីមុខផ្ទះប្រជាពលរដ្ឋ ក្រោមការដឹកនាំពី លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដោយដាក់តាមណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ។

រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤៨ ប្រាកដជាចូលរួម សហការជាមួយអាជ្ញាធរដែនដី ដើម្បីជាសោភ័ណភាពភូមិឃុំ និងជាពន្លឺបម្រើជូនបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រឃុំអណ្តូងទឹករបស់យើងផងដែរ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

______________________

ថ្ងៃសុក្រ ៦ រោច ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

November 6, 2020

អត្ថបទទាក់ទង