ស្រុកកោះកុង៖នៅរសៀលថ្ងៃសុក្រ ៦ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលស្រុកកោះកុងបានចូលរួមកិច្ចប្រជុំរៀបចំបែងចែកក្រុមការងារ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុក និងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សារុងផ្លាមកេសន និងវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង។






