រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

  • 110
  • ដោយ Admin

ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០​ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង ដែលរៀបចំសម្របសម្រួលដោយក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង ស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងកសិករសមាជិកបណ្តុំចំនួន ៥០ នាក់ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង  ខេត្តកោះកុង។ កញ្ចប់ថវិកាសម្រាប់ផ្តល់ជាទុនទិញធាតុចូលកសិកម្មជូនដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី សរុបចំនួន ២ ០០០ ដុល្លារសហរដ្ឋអាមេរិក។

មុននិងធ្វើការប្រគល់ទុនជូនដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអាជ្ញាធរឃុំ បានផ្តាំផ្ញើរនឹងលើកទឹកចិត្តអោយសមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការដាំដុះ ថែទាំ គ្រប់គ្រងសត្វល្អិត និងជំងឺ ដើម្បីបង្កើនផលិតផល ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធី ASPIRE បានផ្តល់អោយចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តរបន្ទាប់ទៀត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង