រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង

  • 142
  • ដោយ Admin


ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ក្រោមការដឹកនាំលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានសមាគមក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
បៀបវារៈមានដូចខាងក្រោម ៖
១.ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២០
២.ពិភាក្សា និងកំណត់ការចុះប្រកាសសាខាសមាគមតាមបណ្ដាលក្រុង ស្រុក អោយចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២០
៣.បញ្ហាផ្សេងៗ

អត្ថបទទាក់ទង