ថ្ងៃសុក្រ ៦ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០:លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ហែម ប៊ុនយីម សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលាជាតិ ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ(s) ក្រសួងមហាផ្ទៃ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#