រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំ ត្រួតពិនិត្យលើ ១-របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និង២-របាយការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០

  • 189
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើ ១-របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និង២-របាយការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាពេលនេះ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការកែសម្រួល លើរបាយការណ៍ ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ ឲ្យបានល្អប្រសើរ និងសមស្របតាមសកម្មភាពផែនការដែលបានអនុវត្ត និងផែនការដែលបានលើកឡើងសម្រាប់អនុវត្តបន្តនាពេលខាងមុខ នៅតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ដែលបានអនុវត្តកន្លងមក និងលើក ផែនការដែលបាន សម្រាប់ដាក់ជូនក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមលោក លោកស្រី ពាំនាំអ្វីដែលបានកែសម្រួល ជម្រាបជូនលោក លោកស្រីប្រធាន អភិបាលក្រុង ស្រុក ក្នុងការកែលំអរ របាយការណ៍ឲ្យបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលល្អបន្ថែមទៀត និងធ្វើឲ្យផែនការដែលបានលើកឡើង ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

អត្ថបទទាក់ទង