រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំដោះស្រាយ និងធ្វើការសម្រុះសម្រួលករណីទំនាស់ដីធ្លីរបស់លោកស្រី ម៉ៅ ទូច និងលោកស្រី ឡុង ស្រីនាង

  • 243
  • ដោយ Admin

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា វេលាម៉ោង ៨:៤៥ នាទីព្រឹក ក្រុមការងារថ្នាក់ស្រុក ដឹកនាំដោយ លោក សុខ ភិរម្យ អភិបាលរងស្រុក និងជាប្រធានក្រុមការងារ តំណាងលោកអភិបាលស្រុកកោះកុង បានចុះជួបប្រជុំដោះស្រាយ និងធ្វើការសម្រុះសម្រួលទំនាស់ដីធ្លីរបស់លោកស្រី ម៉ៅ ទូច និងលោកស្រី ឡុង ស្រីនាង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ។ សមាសភាពចូលរួមមានៈ លោក លីម ភឿន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលស្រុកកោះកុង លោក សន សេង អនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោក អឿន ថាវឬទ្ធិ មន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលស្រុក និងលោក សៀង ហ៊ អធិការនគរបាលស្រុក លោកមេឃុំ ជំទប់ទី១ និងលោក លោកស្រី ដែលជាភាគីម្ចាស់ដីទាំងពីរ សរុបចំនួន ១១ នាក់ ស្រី ០២ នាក់ ។ ជាលទ្ធផល នៃការដោះស្រាយទំនាស់ដីធ្លីរបស់លោកស្រី ម៉ៅ ទូច និងលោកស្រី ឡុង ស្រីនាង គឺភាគីទាំងពីរព្រមទទួលយកការដោះស្រាយរបស់ក្រុមការងារថ្នាក់ស្រុក និងឃុំ ដោយទទួលបានការចែកស្មើៗ គ្នា ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង