រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនម្តាយទារក ឈ្មោះ នួន ជីវ័ន្ត ភេទប្រុស អាយុ០៥ខែមានជំងឺកង្វះអាហាររូបបត្ថម្ភធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់

  • 68
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃព្រហស្បត្តិ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនម្តាយទារក ឈ្មោះ នួន ជីវ័ន្ត ភេទប្រុស អាយុ០៥ខែមានជំងឺកង្វះអាហាររូបបត្ថម្ភធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកនាយកបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍
ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ថ្នាំបាញ់មូស២កំប៉ុង ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង