រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងចុះល្បាត និងជួបប្រទះបទល្មើសដាក់អន្ទាក់សត្វព្រៃខុសច្បាប់

  • 223
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតត្រពាំងរូងនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតដោយអូប័រក្នុងដែនជម្រកសត្វព្រៃតាតៃ ត្រង់ចំណុចភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានជួបប្រទះសត្វជ្រូកព្រៃ និងសត្វឈ្លូសជាប់អន្ទាក់ដែលជនល្មើសបានរៀបចំ។ កម្លាំងបានរុះរើខ្សែអន្ទាក់បានចំនួន ២៣៨ខ្សែ និងធ្វើការព្រលែងសត្វជ្រូកព្រៃ ០៥ក្បាលដែលបានជាប់អន្ទាក់ បន្ទាប់មកទៀតកម្លាំងយើងបានធ្វើការដុតសត្វឈ្លូស(ងាប់)ផងដែរ។ បច្ចុប្បន្នខ្សែអន្ទាក់សត្វត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង និងបន្តស៊ើបរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទទាក់ទង