រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ…

  • 120
  • ដោយ Admin

សកម្មភាពបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០៖

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ២៨+៨០០ - គ.ម ៣៣+០០០ ។

២. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ៨៤+០០០ - គ.ម ៨៥+០០០ ។

៣. បន្តការងារថែទាំជាប្រចាំផ្លូវខេត្តលេខ ១៤៨៩អា សកម្មភាពជួសជុលសំបុកមាន់ ។

៤. បន្តការងារថែទាំជាប្រចាំផ្លូវខេត្តលេខ ១៤៨៩ សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម ។

សូមចុច Like និងShare Facebook page ទទួលបានព័ត៌មានថ្មីបន្ថែម និងទាន់ពេលវេលាដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង