លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំកម្លាំងនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ត សពលោកវរសេនីយ៍ទោ ចឹក ឆុល អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកគីរីសាគរ នៅគេហដ្ឋានសព ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង និងបាននាំយក ថវិកាសមាគមន៍មិត្តនគរបាល ចំនួន៦លានរៀល និងថវិការមួយចំនួនទៀត ប្រគល់ជូនដល់គ្រួសារសព និងមានពិធីបំពាក់ឋានន្តរសក្ដិ មច្ឆាមរណៈជូនដល់សពផងដែរ។
គួរបញ្ជាក់ផងដែរថា លោក វរសេនីយ៍ទោ ចឹក ឆុល បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១.៣០នាទីព្រឹក ដោយរោគាពាធ ។













